អំពីសិល្បករ៖

កញ្ញាឡាច សុភ័ក្រ ជាវិចិត្រករខ្មែរដ៏ចំណានមួយរូប ដែលផ្តោតលើគំនូរដូច គំនូរបែបប្រពៃណី និងគំនូរបុរាណ។ វិចិត្រកររូបនេះទទួលបានការបំផុសគំនិតយ៉ាងខ្លាំងពីយុគមាសនៃប្រទេសកម្ពុជា (ទ.ស ១៩៦០-១៩៧០) វិចិត្រករយើងផ្តោតលើការលើកតម្កើងលើឥស្សរជន ដែលជា សិល្បៈករ​និង​សិល្បៈ​ការិនី​ ជាច្រើនរូប រាប់ពី អ្នកនិពន្ធ តន្ត្រីករ នាដការី និងតារាសម្តែងនៃយុគ្គមាស។​

កញ្ញាសុភក្រទទួលការបណ្តុះបណ្តាលសិល្បៈគំនូរពីក្រុមគ្រួសារ និងការសិក្សារបន្ថែមដោយខ្លួនឯង។​ វិចិត្រកររូបនេះបានទទួលគាំទ្រ​យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រតាមរយៈគំនូរកម្ម៉ង់ ក៏ដូចជាការពិរពណ៏គំនូរ​​​​​​​​ របស់នាងនៅសណ្ឋាគារ The Palace Gate និងវិចិត្រសាល​​​​​​​​​​Angkor Art Gallery ។

តាមរយៈស្នាដៃសិល្បៈរបស់នាងលើគម្រោងដូចជា Gala with the Giants: ពន្លឺនៃប្រពៃណីឬ ហៅថា Light of tradition ក្នុងភាសាអង់គ្លេស កញ្ញាបានស្វែងយល់ពីប្រធានបទនៃការនឹកចាំ និងការផ្លាស់ប្តូរទស្សនៈ ពីការចងចាំំ ពីការឈឺចាប់ ភាពអត់ឃ្លាន និងការបាត់បង់ដោយសារតែសង្គ្រាមអោយទៅជា ការចងចាំដ៏មានន័យពី ពីជីវិត និងកេរ្តិ៏ដំណែល​ ស្នាដៃដែលដូនតាបានសាងឡើង និងមិនគួរមើលរំលង។

សម្រាប់ វិចិត្រករ ឡាច សុភ័ក្រ យុគមាសរបស់ប្រទេសកម្ពុជាមិនត្រឹមតែឆ្លុះបញ្ចាំងពី ភាពស្រស់ស្អាតនៃវប្បធម៌ខ្មែរ និងការរីកចម្រើនផ្នែកនយោបាយ សេដ្ឋកិច្ចប៉ុណ្ណោះទេ លើសពីនេះគឺមានភាពរស់រវើកនៃសិល្បះតន្ត្រី របាំ និងភាពយន្ត។ វាក៏បានបង្ហាញអំពីជីវិតដ៏ឆើតឆាយ និងរុងរឿង​ នៃទីក្រុងដែលធ្លាប់បានគេហៅថា ទីក្រុងគុជនៃអាស៊ីអាគ្នេយ៍។ ទាំងអស់នេះជាអ្វីដែលមនុស្សគ្រប់រូបគួរនឹកចាំពីប្រទេសកម្ពុជា និងចែករំលែក បន្ដដល់មនុស្សជំនាន់ក្រោយ។

សិល្បៈរបស់ឡាចសុភ័ក្រ